ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក​ សារិន​ សារីណូ​ ប្រធាននាយកដ្ឋាន​ច្រកទ្វារទី២ បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា នាព្រឹកថ្ងៃអង្គារ ៩កើត ខែមិគសិរ​ ឆ្នាំជូត​ ទោស័ក​​ ព.ស.​២៥៦៤​ ត្រូវនឹង​ថ្ងៃទី២៤ ខែវិច្ឆិកា​​​ ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោក-លោកស្រី​ អនុប្រធាននាយកដ្ឋាន​, នាយ-នាយរងការិយាល័យ​, លោកនាយផ្នែក​ និងមន្ត្រី​ពាក់ព័ន្ធមួយចំនួនទៀត។

ជាកិច្ចចាប់ផ្តើម​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ សារិន​ សារីណូ​  មានមតិដឹកនាំ និងបានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក​ ឆៃ​ ភីស្សរា​ ឡើងអាននូវពង្រាងរបាយការណ៍ រួមទាំងមានការលើកឡើង ជាសំណូមពរ​ និងការចូលរួមមតិពីសំណាក់ លោក-លោកស្រីអនុប្រធាននាយកដ្ឋាន​ផងដែរ។

បន្ទាប់មកឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ប្រធាននាយកដ្ឋាន​ បានដាក់ការងារ​ និងណែនាំដល់តាមបណ្តាការិយាល័យ​ទាំង៣ បន្តយកចិត្តទុកដាក់លើវត្តមានមន្រ្តីរបស់ខ្លួន។

ជាទីបញ្ចប់ឯកឧត្តម បានបូកសរុប​ ដោះស្រាយសំណូមពរមួយចំនួន និងណែនាំដល់លោក-លោកស្រី អនុប្រធាននាយកដ្ឋា​ន​, នាយ-នាយរងការិយាល័យ​ ​ព្រមទាំងមន្រ្តី​ទាំងអស់ ឲ្យគោរពបញ្ជាថ្នាក់ដឹកនាំ​ គោរពវិន័យ​ និងជាពិសេសសាមគ្គីភាពផ្ទៃក្នុង​ ព្រមទាំងរក្សាអនាម័យខ្ពស់ ​អនុវត្តតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល​ ដើម្បីការពារខ្លួនពីមេរោគកូវីដ​-១៩ ​(Covid 19)៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ