ព័ត៌មានថ្មីបំផុត


ស្ទឹងត្រែង៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១២និង១០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានទទួលសម្ភារៈដើម្បីបង្ការ និងទប់ស្កាត់មេរោគកូវីដ-១៩ ពីលោក ភៀវ ខៃ មន្ត្រីទទួលបន្ទុកគំរោង និងទំនាក់ទំនងរដ្ឋាភិបាល តំណាងអង្គការអន្តរជាតិទេសន្តវេសន៍ (IOM)។

ក្រុមការងារបានទទួលសម្ភារៈដើម្បីបង្ការ និងទប់ស្កាត់មេរោគកូវីដ-១៩ មាន ម៉ាស់ចំនួន ២៥ប្រអប់ (១២៥ម៉ាស់), របាំងមុខ ១៤ឯកតា, ជែលដបតូចចំណុះ ៧០ម.ល ១៤ដប, ជែលដបធំចំណុះ ៥០០ម.ល ១២ដប, ស្រោមដៃ ១កេស (១០ប្រអប់តូច), ឧបករណ៍វាស់កម្តៅចំនួន ២ឯកតា, ថ្មពិលចំនួន ៦គូ, សៀវភៅបទដ្ឋាននីតិវិធីប្រតិបត្តិការចំនួន ៥០ឯកតា, កន្លែងត្រូវជៀសវាង (A2) ៥០ឯកតា, របៀបពាក់ម៉ាស់ក្រណាត់ឲ្យមានសុវត្ថិភាព ៥០ឯកតា, របៀបលាងសម្អាតដៃ (A2) ៥០ឯកតា, រស់នៅធម្មតាតាមបែបគន្លងថ្មី ៥០ឯកតា៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ