ព័ត៌មានថ្មីបំផុត


កំពង់ចាម៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០​ លោកឧត្តមសេនីយ៍ត្រី សិត​ សិលា​ ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត​  បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ លើកទី២​ អាណត្តិទី៣​ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហេង​ វណ្ណី អភិបាលរងខេត្ត​ តំណាងឯកឧត្តម​ អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ចាម នៅបរិវេណវត្តសុវណ្ណរង្សី ស្ថិតក្នុងភូមិ-ឃុំអង្គរបាន​ ស្រុកកងមាស​ ខេត្តកំពង់ចាម។

អញ្ជើញចូលរួមក្នុងពិធីនេះ មាន ឯកឧត្តម​ លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរង, មន្ត្រីសាលាខេត្ត, តំណាងមន្ទីរអង្គភាពជុំវិញខេត្ត, ក្រុមប្រឹក្សា, អភិបាល, គណ:អភិបាល, មន្ត្រីស្រុកកងមាស, ក្រុមប្រឹក្សាឃុំ, មន្ត្រីឃុំ, មេភូមិ, តំណាងអង្គការ, វិស័យឯកជន និងប្រជាពលរដ្ឋ សរុបចំនួ ១៣៨នាក់ ភេទស្រី ៣១នាក់៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ