ព័ត៌មានថ្មីបំផុត


ព្រះសីហនុ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ០៨និង៤០នាទី មាននាវាឆ្មាំសមុទ្រឥណ្ឌាចំនួន ០១គ្រឿង បានធ្វើការចូលចត និងបំពេញទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
 

នាវាឆ្មាំសមុទ្រឥណ្ឌា មានឈ្មោះ ICGS VIJT-31 ប្រភេទនាវាល្បាត ផ្ទុកកងម៉ារីនសរុបចំនួន ១០៨នាក់ ដឹកនាំដោយលោកវរនាវីឯក Ta Shish មេបញ្ជាការនាវា និងមានបណ្តោយ ៩៤.០០ម៉ែត្រ ទទឹង ១២.២០ម៉ែត្រ ជម្រៅទឹក ៤.៥០ម៉ែត្រ និងទម្ងន់ផ្ទុក ១៨៤០តោន។

នាវាខាងលើ បានធ្វើការចូលចត និងបំពេញទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលចំនួន ០៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៥-២៩ ខែមីនា ឆ្នាំ២០១៩ ក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាព បង្កើនកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា៕
 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ