នាវាេទសចរណ៍ NORWEGIAN JEWEL ចូលចតកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ
ព្រះសីហនុ៖ មាននាវាទេសចរណ៍ចំនួន ០១គ្រឿង បានធ្វើការចូលចតកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ នាវេលាម៉ោង ០៦និង២០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។
នាវាទេសចរណ៍នេះ មានឈ្មោះ NORWEGIAN JEWEL សញ្ជាតិ Bahamas មកពីប្រទេសវៀតណាម ផ្ទុកភ្ញៀវ ២៣៦៤នាក់ ស្រី ១៣០២នាក់ មាន ៥៦សញ្ជាតិ នាវិក ១០៦៩នាក់ ស្រី ២៥១នាក់ មាន ៦០សញ្ជាតិ។
នាវាេទសចរណ៍ខាងលើ បានធ្វើការចូលចតកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ និងចាកចេញវិញនៅវេលាម៉ោង ១៧និង០០នាទី ថ្ងៃខែឆ្នាំដដែល ត្រឡប់ទៅប្រទេសថៃ៕