ព័ត៌មានថ្មីបំផុត


នាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជនបានរៀបចំកិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅខែកញ្ញា ឆ្នាំ២០២៤

 

នៅថ្ងៃច័ន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នៅនាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជនបានរៀបចំកិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅខែកញ្ញា ឆ្នាំ២០២៤ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករងទទួលជួយ និងលោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន ។នាឱកាសនោះ នាយការិយាល័យអធិការកិច្ចពលករបរទេស ប្រធានក្រុមចម្រុះអធិការកិច្ចនៅតាបណ្តាលខេត្តបានលើកទ្បើងពីភាពប្រឈម និងសំណូមពរមួយចំនួនជូនដល់អង្គពិធីដើម្បីជ្រាបនិងដោះស្រាយ ។

 

ក្រោយពីស្តាប់ការលើកទ្បើងភាពប្រឈម និងសំណូមពរលោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋានបានមានមតិដោះស្រាយរាល់ភាពប្រឈម និងសំណូមពរទាំងទ្បាយ និងដាក់ចេញជាទិសដៅសម្រាប់ខែបន្ទាប់។ ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ លីហួត អគ្គនាយករងបានកោតសរសើរការខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទីរបស់ខ្លួនដែលថ្នាក់ដឹងនាំប្រគល់ជូន។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ