ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៤ របស់នាយកដ្ឋានច្រកទ្វារទី២

 

នាព្រឹកចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះលោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋាន នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបើកកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៤ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

 

ក្នុងនោះដែរក៏មានការចូលរួមពីលោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក ពាក់ព័ន្ធ។

 

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំបានអនុញ្ញាតឱ្យលោកនាយការិយាល័យរដ្ឋបាលសរុបឡើងអានសេចក្ដីព្រាងរបាយការណ៍ ហើយក៏បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋានចូលរួមមតិក្នុងការកែតម្រូវ ជាមួយគ្នានោះលោកក៏បានអនុញ្ញាតឱ្យនាយការិយាល័យទាំងបីឡើងរាយការណ៍ពីលទ្ធផលការងារ និងបញ្ហាប្រឈមក្នុងខែសីហា របស់ការិយាល័យនីមួយៗ។ 

 

ជាកិច្ចបន្ទាប់ ប្រធានអង្គប្រជុំបានមានប្រសាសន៍បូកសរុប ណែនាំការងារជំនាញ និងលើកទិសដៅអនុវត្តបន្តដូចខាងក្រោម៖

-បានប្រគល់ភារកិច្ចជូនលោកឧត្តមសេនីយ៍ទោ សំ ដារ៉ា អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យជំនាញ​ ប្រជុំផ្សព្វផ្សាយពីប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា(Cambodia e-Arrival) ដល់មន្ត្រីគ្រប់បណ្តាប៉ុស្តិ៍ចំណុះនាយកដ្ឋានច្រកទ្វារទី២

-បានណែនាំថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋានទាំងអស់ត្រូវចុះវត្តមានឲ្យបានគ្រប់ជ្រុងជ្រោយ និងសុំអនុញ្ញាតច្បាប់ឲ្យបានត្រឹមត្រូវ 

-បានណែនាំថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋាន នាយការិយាល័យទាំង៣ និងមន្រ្តីក្រោមឱវាទទាំងអស់ត្រូវគោរពបទវិន័យនគរបាលជាតិឲ្យបានល្អប្រសើរ។

-បានផ្សព្វផ្សាយពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជូនថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋាន ការិយាល័យជំនាញ និងមន្ត្រីទាំងអស់ចំណុះនាយកដ្ឋានច្រកទ្វារទី២ ដើម្បីចូលរួមឧបត្ថមតាមសទ្ធាជ្រះថ្លារៀងៗខ្លួន៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ