ព័ត៌មានថ្មីបំផុត


ក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមអភិបាលខេត្តកណ្តាល

 

នៅរសៀលថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផាន់ រតនៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅសាលាខេត្តកណ្តាល។

 

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានកោតសរសើរ ដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានចុះត្រួតពិនិត្យជនបរទេស មកស្នាក់នៅ និងធ្វើការក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមិនស្របច្បាប់នាពេលកន្លងមក។

 

ឯកឧត្តម អភិបាល បានថ្លែងអំណរអរគុណ និងចូលរួមកិច្ចសហការណ៍គាំទ្រជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស និងសុំអោយក្រុមការងារអនុវត្តបានត្រឹមត្រូវតាមច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ។ ឯកឧត្តមគណៈអភិបាលខេត្តបានបន្តថា ការចុះបេសសកម្មនេះជាផ្នែកមួយក្នុងការប្រមូលថវិកាចូលរដ្ឋ៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ