ព័ត៌មានថ្មីបំផុត


ប្រជុំពិភាក្សាស្តីពីការអនុវត្តសកម្មភាពត្រួតពិនិត្យ ឆែកឆេរ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសារធាតុគីមីផ្សំឆ្លងដែនខុសច្បាប់

 

នៅថ្ងៃអង្គារ ១ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត​ និងសហការី ទទួលស្វាគមន៍ ឯកឧត្តម ញ៉ែម សារី អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែន BLOបាវិត បានអញ្ជើញចូលរួមប្រជុំពិភាក្សាស្តីពីការអនុវត្តសកម្មភាពត្រួតពិនិត្យ ឆែកឆេរ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសារធាតុគីមីផ្សំឆ្លងដែនខុសច្បាប់នៅការិយាល័យBLOបាវិត ខេត្តស្វាយរៀង ក្រោមអធិបតីភាព​ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា​និង​ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការអញ្ជើញចូលរួមពីតំណាងអង្គការ UNODC លោក Riku Lehtovuori អ្នកសម្របសម្រួលកម្មវិធីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនផ្សេងៗទៀតផងដែរ នៅសាលប្រជុំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត។

 

ក្រោយពីបានបញ្ចប់កិច្ចប្រជុំក្រុមការងារ បានអញ្ជើញចុះត្រួតពិនិត្យរថយន្តក្រុង មធ្យោបាយធ្វើដំណើរ និងអ្នកដំណើរឆ្លងដែនក្នុងបរិវេណប៉ុស្តិ៍គ្រប់គ្រង និងទីតាំងភូមិសាស្ត្រ ស្លាបឆ្វេង-ស្តាំផងដែរ ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ