ព័ត៌មានថ្មីបំផុត


ប្រកួតកីឡាវាយសីនៅមជ្ឈមណ្ឌលធនធានកីឡាជាតិកម្ពុជា

 

នៅថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក សារិន សារីណូ បានដឹកនាំក្រុមកីឡាករវាយសីរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចូលរួមប្រកួតនៅមជ្ឈមណ្ឌលធនធានកីឡាជាតិកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងសាលាបឋមសិក្សាចៅពញាហុក សង្កាត់បឹងកេងកង រាជធានីភ្នំពេញ។

 

សម្រាប់លទ្ឋផលក្នុងការប្រកួតថ្ងៃនេះក្រុមកីឡាករវាយសីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទទួលបានលេខ ៣ស្ទួន ចំនួន ០២គូរ ក្នុងវិញ្ញាសារវៃគូរបុរសអាយុ១៨ឆ្នាំដល់៣៩ឆ្នាំ និងលេខ៣ស្ទួន ចំនួន២គូរ ក្នុងវិញ្ញាសារវៃគូរបុរសអាយុ៤០ឆ្នាំឡើង សរុបលេខ៣ស្ទួនចំនួន៤គូរ។

 

គូសបញ្ជាក់ផងដែល ក្រុមកីឡាករវាយសីរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវឡើងបន្តទៅវគ្គប្រកួតផ្តាច់ព្រ័ត្រ ដណ្តេីមយកលេខ១ និងលេខ២ នៅថ្ងៃទី១៨ សីហា ឆ្នាំ២០២៤ ខាងមុខនេះ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ