ព័ត៌មានថ្មីបំផុត


ប្រកួតកីឡាវាយសី ថ្ងៃដំបូង ជុំទី១ នៅមជ្ឈមណ្ឌលធនធានកីឡាជាតិកម្ពុជា

 

នៅថ្ងៃសុក្រ ១២កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ និងជាប្រធានប្រតិភូដឹកនាំកីឡាករវាយសីរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំអនុប្រធានប្រតិភូ គ្រូបង្វឹក និងកីឡាករ ចូលរួមប្រកួតថ្ងៃដំបូង ជុំទី១ នៅមជ្ឈមណ្ឌលធនធានកីឡាជាតិកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងសាលាបឋមសិក្សាចៅពញាហុក សង្កាត់បឹងកេងកង រាជធានីភ្នំពេញ ។ 

ក្នុងនោះដែរក្រុមកីឡាករវាយសីអន្តោប្រវេសន៍មានចំនួន០៨គូរ ជាលទ្ធផលពេលបញ្ចប់ការប្រកួត ក្រុមកីឡាករវាយសីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទទួលបានលទ្ឋផលឈ្នះចំនួន០៧គូរ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ