ព័ត៌មានថ្មីបំផុត


ចុះត្រួតពិនិត្យ និងថែទាំ ឧបករណ៍បច្ចេកទេស ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤

 

ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ខែសីហា ឆ្នាំ២០២៤ ដោយមានការឯកភាពពីថ្នាក់ដឹកនាំ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់តាំង ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ ដឹកនាំដោយ លោកវរសេនីយ៍ឯក នូ សារឿន អនុប្រធាននាយកដ្ឋាន បានសហការជាមួយ អ្នកបច្ចេកទេសក្រុមហ៊ុន HSC បានចុះត្រួតពិនិត្យ និងថែទាំ ឧបករណ៍បច្ចេកទេស ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ តាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ នៃនាយកដ្ឋានច្រកទ្វារទី១-ទី២ ចំនួន ០៧ ប៉ុស្តិ៍ មានដូចជាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ចាំយាម, ព្រែកចាក, ភ្នំដិន, ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិឧកញ៉ាម៉ុង, កំពង់ផែអន្តរជាតិស្ទឹងហាវ, កំពង់ផែអន្តរជាតិព្រះសីហនុ និងច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិខេត្តព្រះសីហនុ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ