ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំផ្សព្វផ្សាយនិងណែនាំការងារជំនាញ របស់នាយកដ្ឋានច្រកទ្វារទី២

 

នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំការងារជំនាញ នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។ ក្នុងនោះដែរក៏មានការចូលរួមពីលោក-លោកស្រីអនុថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក ពាក់ព័ន្ធ។

 

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំបានជម្រាបជូនលោក-លោកស្រីថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋាន និងអង្គប្រជុំអោយបានជ្រាប ព្រមទាំងផ្សព្វផ្សាយគោលការណ៍បន្ទាន់របស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏ដូចជាក្រសួងមហាផ្ទៃ ក្នុងនោះដែរប្រធានអង្គប្រជុំក៏បានណែនាំការងារជំនាញមួយចំនួនដូចខាងក្រោម៖

បានណែនាំលោកនាយការិយាល័យទាំង៣ និងលោក-លោកស្រីអនុប្រធាននាយកដ្ឋានទាំងអស់ត្រូវមានវត្តមាននៅក្នុងអង្គភាពជាប្រចាំ ប្រសិនបើអវត្តមានត្រូវមានការសុំអនុញ្ញាតអោយបានត្រឹមត្រូវដោយបញ្ជាក់អំពីមូលហេតុអោយបានច្បាស់លាស់

 

បានណែនាំលោកអនុប្រធាននាយកដ្ឋានទទួលបន្ទុកប៉ុស្តិ៍ និងលោកនាយការិយាល័យជំនាញត្រូវផ្សព្វផ្សាយដល់លោកនាយប៉ុស្តិ៍ទាំងអស់ ចំណុះនាយកដ្ឋាន គ្រប់គ្រងមន្រ្តីត្រូវមានវត្តមានក្នុងអង្គភាពអោយបានច្បាស់លាស់និងគត់ម៉ត់ល្អ

 

បានណែនាំលោក-លោកស្រីអនុប្រធាននាយកដ្ឋាននៅពេលចូលរួមប្រជុំផ្សេងៗក្រៅពីនាយកដ្ឋានចាត់បញ្ជូនត្រូវរាយការណ៍ជូននាយកដ្ឋានបានជ្រាប ក្នុងនោះដែរលោកនាយការិយាល័យជំនាញនៅពេលទទួលបានឯកសារផ្សេងៗត្រូវជម្រាបជូនលោក-លោកស្រីអនុប្រធាននាយកដ្ឋានបានដឹងនិងជ្រាបផងដែរ

-បានណែនាំលោកអនុប្រធាននាយកដ្ឋានរាល់ការចូលរួមប្រជុំជាមួយស្ថាប័នផ្សេងៗ ត្រូវផ្ញើរូបភាព និងខ្លឹមសារប្រជុំមកក្រុមការងារដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមរបស់នាយកដ្ឋាន៕

 

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ