ព័ត៌មានថ្មីបំផុត


លោកប្រធានប្រតិភូដឹកនាំ កីឡាករវាយសីក្រុមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំ គ្រូបង្វឹក និងកីឡាករធ្វើការវាយសមលើកទី២ នៅមជ្ឈមណ្ឌលធនធានកីឡាជាតិកម្ពុជា

 

នារសៀល ថ្ងៃពុធ ១០កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ លោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ និងជាប្រធានប្រតិភូដឹកនាំ កីឡាករវាយសីក្រុមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំអនុប្រធានប្រតិភូ គ្រូបង្វឹក និងកីឡាករធ្វើការវាយសមលើកទី២ នៅមជ្ឈមណ្ឌលធនធានកីឡាជាតិកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងសាលាបឋមសិក្សាចៅពញាហុក សង្កាត់បឹងកេងកង រាជធានីភ្នំពេញ។ 

 

ក្នុងថ្ងៃដដែលនេះដែរ ដោយមានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋាន បានធ្វើកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មានរបស់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃផងដែរ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ