ព័ត៌មានថ្មីបំផុត


ប្រជុំក្រុមកីឡាករវាយសីអគ្គនាយកដ្ឋានអន្តោប្រវេសន៍

 

ព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ និងជាប្រធានប្រតិភូដឹកនាំកីឡាករវាយសីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំប្រជុំក្រុមកីឡាករវាយសីអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ កិច្ចប្រជុំនេះដែរមានការចូលរួមពីសំណាក់អនុប្រធានប្រតិភូ គ្រូបង្វឹក និងកីឡាករទាំងអស់។

ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានបានលើកឡើងពីសារបានបង្កើតក្រុមកីឡាវាយសីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការប្រកួតវាយសម ណែនាំដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករទាំងអស់ ឲ្យមានសាមគ្គីភាពផ្ទៃក្នុង ផ្តល់អនុសាន៍មួយចំនួនដើម្បីធ្វើយ៉ាងណាវាយដណ្តើមយកពានឲ្យបាន និងអនុញ្ញាតដល់អនុប្រធានប្រតិភូ គ្រូបង្វឹក និងកីឡាករទាំងមានមតិយោបល់ចូលរួមផងដែរ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ