ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍ហ្វីលីពីន

 

ទីក្រុងញ៉ាចាង សាធារណរដ្ឋសង្គមនិយមវៀតណាម៖ នារសៀលថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នេះ ឆ្លៀតឱកាសក្នុងកិច្ចប្រជុំថ្នាក់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៧ (27th DGICM) ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូអមនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការរៀបចំកិច្ចប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Commissioner Norman Tansingco អគ្គនាយកអន្តោប្រវេសន៍ហ្វីលីពីន និងសហការី លើការងារអន្តោប្រវេសន៍ តាមរយៈការចែករំលែកបទពិសោធន៍ការងារអន្តោប្រវេសន៍ សំដៅលើការប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសគ្រឿងញៀន ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការងាររវាងអង្គភាពទាំងពីរឱ្យកាន់តែប្រសើរឡើង។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ