ព័ត៌មានថ្មីបំផុត


ក្រុមការងារ នៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត និងជនភៀស ចុះត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត តាមបណ្តាខេត្តចំនួន ៤

 

នារសៀលថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នេះ ដោយមានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ក្រុមការងារ នៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួនចំនួន ៤ក្រុម រួមមានក្រុមទី១ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋាន, ក្រុមទី២ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ តូច ពិដោឡា អនុប្រធាននាយកដ្ឋាន, ក្រុមទី៣ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុគន្ធនី អនុប្រធាននាយកដ្ឋាន និងក្រុមទី៤ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យឹម សំអុន អនុប្រធាននាយកដ្ឋាន ចាប់ផ្តើមចុះត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត តាមបណ្តាខេត្តចំនួន ៤ គឺ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគីរី។

 

ការចុះធ្វើបច្ចុប្បន្នភាពនេះ នឹងធ្វើនៅតាមបណ្តារាជធានី-ខេត្តផ្សេងៗទៀតជាបន្តបន្ទាប់តាមកម្មវិធី យោងតាមផែនការលេខ ០០៣ របស់ក្រសួងមហាផ្ទៃ ស្តីពីការត្រួតពិនិត្យវត្តមានជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ