ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំពិនិត្យ​ និងស្ដាប់របាយការណ៍​ ស្ដីពីដំណើរការ​ Hotline

 

នាព្រឹកថ្ងៃចន្ទ ៨ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ បណ្ឌិត​ ណុប​ នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍​ តំណាងឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ អគ្គនាយកអន្តោប្រវេសន៍​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ​ និងស្ដាប់របាយការណ៍​ ស្ដីពីដំណើរការ​ Hotline នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ។ 

 

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី អនុប្រធាននាយកដ្ឋាន​ នាយការិយាល័យ​ នាយរងការិយាល័យ​ និងមន្ត្រីជំនាញដែលពាក់ព័ន្ធ។ 

 

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ បណ្ឌិត​ ណុប​ នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍​ បានលើកឡើងពីការធ្វើការងារ សំណូមពរ​នានា​ លើការប្រើប្រាស់ប្រព័ន្ធ​ Hotline ដែលបានអនុវត្តកន្លងមក និងការធ្វើបច្ចុប្បន្នភាពលើគេហទំព័ររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ 

 

ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ អគ្គនាយករងអន្តោប្រវេសន៍​ បាននាំយកពាក្យ​ ផ្ដាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរ​ និងអរគុណ​ របស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ អគ្គនាយក​ ដល់ក្រុមការងារដែលប្រឹងប្រែងក្នុងការអនុវត្តការងារ​ ក្នុងការឆ្លើយតបទៅប្រជាពលរដ្ឋក៏ដូចជាជនបរទេស​ ទាំងក្នុងក្រៅប្រទេស​ ដែលបានទំនាក់ទំនងមក​ ។ 

 

ជាមួយគ្នានេះដែរ​ ឯកឧត្តម​ អគ្គនាយករង​ ក៏បានណែនាំឲ្យក្រុមការងារបន្តសហការគ្នា​ លើការងារ​ Hotline នេះឲ្យកាន់តែមានប្រសិទ្ធភាព​បន្ថែមទៀត ។ ​

 

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ