ព័ត៌មានថ្មីបំផុត


កីឡាករវាយសីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមចូលរួមការប្រកួតមិត្តភាពជាតិ និងអន្តរជាតិ ពានរង្វាន់ "ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា" លើកទី១ ឆ្នាំ២០២៤

 

នៅព្រឹក ថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ និងជាប្រធានប្រតិភូដឹកនាំកីឡាករវាយសីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចូលរួមការប្រកួតមិត្តភាពជាតិ និងអន្តរជាតិ ពានរង្វាន់ "ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា" លើកទី១ ឆ្នាំ២០២៤ បានដឹកនាំប្រតិភូ គ្រូបង្វឹក និងកីឡាករ ធ្វើការវាយសម និងផ្តល់អនុសាសន៍មួយចំនួនដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករដើម្បីធ្វើយ៉ាងណាឲ្យក្រុមកីឡាករវាយសីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ទទួលបានពានរង្វាន់នៅពេលប្រកួតថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ