ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយការដាក់ដំណើរការ ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival)

 

នារសៀលថ្ងៃព្រហស្បតិ៍ ៤ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយការដាក់ដំណើរការ ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival) ។ 

 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋានអន្តោប្រវេសន៍ លោក-លោកស្រីក្រុមការងារពិធីការក្រសួងមហាផ្ទៃ និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធមួយចំនួនទៀត។

 

បន្ទាប់ពីបានស្ដាប់របាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ ទាង សុឃាង ប្រធានយកដ្ឋានរដ្ឋបាលសរុប រួចមក អង្គប្រជុំក៏បានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួនទាក់ទងការងាររៀបចំ និងប្រព័ន្ធបច្ចេកទេស។

 

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានមានប្រសាសន៍ឲ្យក្រុមការងាររៀបចំទៅតាមផ្នែកមួយៗដែលបានកំណត់ ជាពិសេសក្រុមការងារបច្ចេកទេស ត្រៀមការធ្វើបង្ហាញជូនអ្នកដឹកនាំ គណៈប្រតិភូ និងអ្នកដែលបានមកចូលរួមសិក្ខាសាលានេះ។ 

បន្ទាប់ពីប្រជុំចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ក៏បានអញ្ជើញចុះត្រួតពិនិត្យសាលដែលត្រៀមរៀបចំកម្មវិធីផងដែរ៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ