ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយការដាក់ដំណើរការប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival)

 

នារសៀលថ្ងៃពុធ ៣ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ អញ្ចើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយការដាក់ដំណើរការប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival) ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋានអន្តោប្រវេសន៍ លោក-លោកស្រីក្រុមការងារពិធីការក្រសួងមហាផ្ទៃ និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធមួយចំនួន។

 

បន្ទាប់ពីបានស្ដាប់របាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ ទាង សុឃាង ប្រធានយកដ្ឋានរដ្ឋបាលសរុប រួចមកអង្គប្រជុំ ក៏បានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួនទាក់ទងការងាររៀបចំ និងប្រព័ន្ធបច្ចេកទេស។

 

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ មានប្រសាសន៍ឲ្យក្រុមការងាររៀបចំទៅតាមផ្នែកមួយៗដែលបានកំណត់ ជាពិសេសក្រុមការងារបច្ចេកទេស ត្រៀមការធ្វេីបង្ហាញជូនអ្នកដឹកនាំ គណៈប្រតិភូ និងអ្នកដែលបានមកចូលរួមសិក្ខាសាលានេះ។ 

បន្ទាប់ពីប្រជុំ ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ក៏បានអញ្ជេីញចុះត្រួតពិនិត្យសាលដែលត្រៀមរៀបចំកម្មវិធី ផងដែរ។

 

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ