ព័ត៌មានថ្មីបំផុត


គណៈប្រតិភូ អញ្ចើញទស្សនកិច្ចនៅក្រុមហ៊ុន MMC

 

ថ្ងៃសៅរ៍ ១៤រោច ខែអាសាធ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំគណៈប្រតិភូដោយមានការអមដំណើរដោយអ្នកគ្រប់គ្រង និងអ្នកចាត់ការទូរទៅរបស់ក្រុមហ៊ុន C&C អញ្ចើញទស្សនកិច្ចនៅក្រុមហ៊ុន MMC ដែលជាក្រុមហ៊ុនមានជំណាញបច្ចេកទេសខាងផលិត Drone ដែលអាចជួយបំរើដល់សេវកម្ម សន្តិសុខសាធារណៈ សង្រ្គោះបន្ទាន់ ឧស្សាហកម្ម ជាពិសេសការពង្រឹងសន្តិសុខសុវត្ថិភាពនៅតាមបន្ទាត់ព្រំដែន និងក្រុមហ៊ុនឯកទេសខាងបោះពុម្ពឯកសារ សៀវភៅ ពិសេសការបោះពុម្ពលិខិតឆ្លងដែន ដែលលក្ខណៈស្តង់ដារលំដាប់អន្តរជាតិ មានដូចជាក្រុមហ៊ុន Emperor Tech និងក្រុមហ៊ុន C&C Pinghu Production base ដែលមានទីនៅទីក្រុនង Shenzhen ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ