ព័ត៌មានថ្មីបំផុត


ដឹកនាំគណប្រតិភូដោយមានការអមដំណើរដោយអ្នកគ្រប់គ្រង និងអ្នកចាត់ការទូរទៅរបស់ក្រុមហ៊ុន C&C អញ្ចើញ ទស្សនកិច្ចនៅទីតាំង ចំនួន ០៣ ផ្សេងៗគ្នាដែលស្ថិតនៅទីក្រុង Shenzhen

 

នៅថ្ងៃសុក្រ ១៣ រោច ខែអាសាធ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំគណប្រតិភូដោយមានការអមដំណើរដោយអ្នកគ្រប់គ្រង និងអ្នកចាត់ការទូរទៅរបស់ក្រុមហ៊ុន C&C អញ្ចើញ ទស្សនកិច្ចនៅទីតាំង ចំនួន ០៣ ផ្សេងៗគ្នាដែលស្ថិតនៅទីក្រុង Shenzhen មានដូចជា ១. Hetao Shenzhen Hong Kong Science and Technology Innovation Cooperation Zone e-station ដែលទីតាំងផ្តល់សេវាកម្មសាធារណៈចំរុះជាច្រើន ហើយរហ័សដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា Smart Government , ២.Identity Document Prod. Institute of Shenzhen Public Security Bureau ដែលជាក្រុហ៊ុនផ្គត់ផ្គង់ឧបករណ៍បច្ចេកទេស និងបច្ចេកវិទ្យាដែលផ្តោតនៅលើការគ្រប់គ្រងច្រកទ្វាចូលចេញដែលមានដូចជា ឧបករណ៍ច្រកទ្វារអេឡិចត្រូនិច(e-Gate) ក៏ជាឧបករណ៍ចល័តដែលអាចប្រើចាប់យកទិន្នន័យអ្នកដំណើរ ដែលមានភាពឆាប់រហ័ស និងសុវត្ថិភាព, ៣.Tencent Technology គឺជាក្រុហ៊ុនផ្តល់សេវាកម្មដែលផ្តោតបច្ចេកវិទ្យាព័ត៌មានដែលមានដូចជា៖ បណ្ដាញសង្គម, តន្ត្រី, វិបផតថល, ពាណិជ្ជកម្មអេឡិចត្រូនិក, ហ្គេមទូរស័ព្ទ, សេវាអ៊ីនធឺណិត, ប្រព័ន្ធទូទាត់, ស្មាតហ្វូន, ហ្គេមអនឡាញច្រើន។ អ្នកនាំសារបន្ទាន់ Tencent QQ និង WeChat, គេហទំព័រព័ត៌មាន QQ.com

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ