ព័ត៌មានថ្មីបំផុត


វគ្គបណ្តុះបណ្តាលស្តីពី «ជំនាញកោសល្យវិច័យឯកសារធ្វើដំណើរ ជំនាញវិភាគផ្ទៃមុខ និងនីតិវិធីត្រួតពិនិត្យការចូល-ចេញច្រកទ្វារ វគ្គ៤»

 

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៖ ក្រុមការងារបណ្តុះបណ្តាល និងគ្រូបង្គោល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញកោសល្យវិច័យឯកសារធ្វើដំណើរ ជំនាញវិភាគផ្ទៃមុខ និងនីតិវិធីត្រួតពិនិត្យការចូល-ចេញច្រកទ្វារ វគ្គ៤» ដល់មន្រ្តីនគរបាលអន្តោប្រវេសន៍ ដែលកំពុងបម្រើការនៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រយ:ពេល០២ថ្ងៃ គឺចាប់ពីថ្ងៃទី១ដល់ទី២ ខែសីហាឆ្នាំ២០២៤ និងមានសិក្ខាកាមចូលរួម ចំនួន ៤២នាក់ ស្រី ១១នាក់ ក្រោមការបង្រៀនពីសំណាក់ ក្រុមគ្រូបង្គោល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី ឈួ គឹមនី ប្រធាននាយកដ្ឋានច្រកទ្វារទី ១ បានចូលរួមចែករំលែកបទពិសោធន៍ការងារ ដល់សិក្ខាកាម ក្នុងការបំពេញការងារ។

សូមគូសបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ គឺបានការណែនាំយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លើការពង្រឹង និងពង្រីកសមត្ថភាព មន្ត្រី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់ សម្រាប់ឆ្លើយតបទៅនឹងការវិវត្តន៍របស់បរិបទសង្គម៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ