ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំពិភាក្សាអន្តរក្រសួងលើលិខិតសុំគោលការណ៍បន្ថែមមុខងារការផ្តល់ទិដ្ឋាការចូល និងការទូទាត់កម្រៃទិដ្ឋាការចូលក្នុងប្រព័ន្ឋ Cambodia e-Arrival

 

នារសៀលថ្ងៃអង្គារ ១០ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការបរទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើលិខិតសុំគោលការណ៍បន្ថែមមុខងារការផ្តល់ទិដ្ឋាការចូល និងការទូទាត់កម្រៃទិដ្ឋាការចូលក្នុងប្រព័ន្ឋអេឡិចត្រូនិចសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival) ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករង ប្រធានអង្គភាព និងមន្រ្តីពាក់ព័ន្ឋជាច្រើនរូបទៀតផងដែរ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ