ព័ត៌មានថ្មីបំផុត


ពិធីសំណេះសំណាល និងចុះពិនិត្យការដ្ឋានប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ

 

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចូលរួមអមដំណើរដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ និងសមុទ្រ ចុះពិនិត្យការដ្ឋានប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ និងសំណេះសំណាលជាមួយកងកម្លាំងប្រតិបត្តិការ ស្ថិតនៅបរិវេណវត្តពាមរាំងក្រោម ក្នុងភូមិពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក។

 

ក្នុងឱកាសនោះដែរ ក៏បាននាំយកគ្រឿងឧបភោគ-បរិភោគ រួមមាន អង្ករ ១តោន មី ២០កេសធំ ត្រីខកំប៉ុង ២០កេស ទឹកក្រូច ២០កេស ទឹកផ្លែឈើគ្រប់មុខ ២០កេស ទឹកបរិសុទ្ធ ៤០កេស និងថវិកា ២ម៉ឺនដុល្លារ ប្រគល់ជូនដល់ទីបញ្ជាការដ្ឋានប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងឧបត្ថម្ភដល់កងកម្លាំងប្រតិបត្តិការ ចំនួន ២២០នាក់ ដោយក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ