ព័ត៌មានថ្មីបំផុត


ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដមអភិបាលរង នៃគណៈអភិបាលខេត្ដកំពត

 

ថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ លីហួត បានដឹកនាំក្រុមការងារហត្ថពកកម្មជនបរទេសប្រចាំខេត្តកំពត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរង នៃគណៈអភិបាលខេត្ដកំពត ពាក់ព័ន្ធការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស នៅតាមបណ្តា សហគ្រាស គ្រឹះស្ថាន នានា នៅក្នុងភូមិសាស្រ្តខេត្ត ។

 

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម អភិបាលរង បានលើកអំពីសមិទ្ធិផលនានា ក្រោមការដឹកនាំរបស់ឯកឧត្ដម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត និងសូមទទួលស្វាគមន៏ គាំទ្រដល់ក្រុមការងារអធិការកិច្ចហត្ថកម្មជនបរទេសដែលបានចុះមកអនុវត្តការងារក្នុងភូមិសាស្រ្តខេត្តកំពត ។

ក្នុងឱកាសនោះផងដែរឯកឧត្តម ឧត្ដមសេនីយ៍ឯក សុខលីហួត ក៏បានលើកឡើងអំពីតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ ជាពិសេសលើការងារគ្រប់គ្រង និងត្រួតពិនិត្យហត្ថពលករបរទេស ដែលមកប្រកបមុខរបរនានាក្នុងព្រះរាជាណាចក្រកម្ពុជា និងស្នាដៃដែលក្រុមការងាររបស់អគ្គនាយកដ្ឋានទាំងពីរសម្រេចបានជាច្រើនឆ្នាំកន្លងមកនេះ ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ