ព័ត៌មានថ្មីបំផុត


ចុះត្រួតពិនិត្យពង្រឹង​របៀបរបប​ការងារ​ណែនាំដល់​មន្ត្រី​នៅច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ

 

នៅថ្ងៃសៅរ៍ ១៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានចាត់តាំង​លោកឧត្តមសេនីយ៍ទោ​ លី​ សុខគួង​ ប្រធាន​នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងលោកឧត្តមសេនីយ៍ត្រី​ ឈួ​ គឹមនី​ ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានដឹក​នាំ​មន្ត្រី​ ចុះត្រួតពិនិត្យពង្រឹង​របៀបរបប​ការងារ​ណែនាំដល់​មន្ត្រី​នៅច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ ពីការអនុវត្តការងារជំនាញ និង​ ការទទួលបដិសណ្ឋារកិច្ចភ្ញៀវ​ ក្នុង​នោះផងដែរក៏បាន​អញ្ជើញ​តំណាងក្រុមហ៊ុនអាកាសចរណ៍ចំនួន​ ០៨​ ដើម្បីស្នើកិច្ច​សហការ​គ្នា​លើការបំពេញការស្នើសុំ​ទិដ្ឋាការ​តាម​ប្រព័ន្ធ​ Cambodia E-Arrival និង​ផ្ដល់​ភាព​ងាយ​ស្រួល​ជូន​ភ្ញៀវ​ជាតិ អន្តរជាតិចូលព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សំដៅធ្វើឱ្យមានភាពឆាប់រហ័សជូនភ្ញៀវទេសចរណ៍។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ