ព័ត៌មានថ្មីបំផុត


ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប

 

នៅរសៀលថ្ងៃព្រហស្បត្តិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផាន់ រតនៈ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម សំកុល សុចិត្រា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅសាលាខេត្តសៀមរាប។ 

 

ឯកឧត្តអភិបាលរងខេត្ត បានលើកឡើងពីទីតាំងអាជីវកម្មជនបរទេសតាមដងផ្លូវសាធារណៈ និងត្រៀមរៀបចំកែលម្អទីតាំងជូនអាជីវករសម្រាប់លក់ដូរឱ្យមានសោភ័ណភាពល្អ និងសំណូមពរដល់ក្រុមការងារពេលចុះអនុវត្តពេលមានក្រុមហ៊ុន អាជីវកម្ម មានកង្វះខាតឯកសារតិចតួច សុំឱ្យក្រុមការងារយោគយល់ ជួយណែនាំធ្វើឱ្យត្រូវតាមច្បាប់។ ឯកឧត្តមអភិបាលរងខេត្ត បានសម្តែងក្តីរីករាយ ដែលចូលរួមសហការគាំទ្រជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសដើម្បីអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ