ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម អភិបាលរងខេត្ត នៃគណៈអភិបាលខេត្ដពោធិ៍សាត់
ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម អភិបាលរងខេត្ត នៃគណៈអភិបាលខេត្ដពោធិ៍សាត់
ថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្តពោធិ៍សាត់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ លីហួត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសប្រចាំខេត្តពោធិ៍សាត់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ហៀម ឃួន អភិបាលរងខេត្ត នៃគណៈអភិបាលខេត្ដពោធិ៍សាត់។
ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្ត មានសេចក្តីរីករាយ និងចូលរួមសហការគាំទ្រយ៉ាងពេញទំហឹងជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ដើម្បីចូលអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ ស្តីពីការងារ និងបន្តសហការត្រួតពិនិត្យរកពលករបរទេសដែលស្នាក់នៅខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខេត្ត៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/