ព័ត៌មានថ្មីបំផុត


វគ្គបណ្តុះបណ្តាល ស្តីពី «ជំនាញកោសល្យវិច្ច័យឯកសារធ្វើដំណើរ ជំនាញវិភាគផ្ទៃមុខ និងនីតិវិធីត្រួតពិនិត្យការចូល-ចេញច្រកទ្វារ វគ្គទី៣»

 

អគ្គនាយកដ្ឋានអន្តោប្រវេសន៍៖ ក្រុមការងារបណ្តុះបណ្តាល និងគ្រូបង្គោល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «ជំនាញកោសល្យវិច្ច័យឯកសារធ្វើដំណើរ ជំនាញវិភាគផ្ទៃមុខ និងនីតិវិធីត្រួតពិនិត្យការចូល-ចេញច្រកទ្វារ វគ្គទី៣» ដល់មន្រ្តីនគរបាលអន្តោប្រវេសន៍ ដែលកំពុងបម្រើការនៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ទី១២ ខែកក្កដា ឆ្នាំ២០២៤ និងមានសិក្ខាកាមចូលរួមចំនួន ៤៣នាក់ (ស្រី៩នាក់) ក្រោមការបង្រៀនពីសំណាក់ក្រុមគ្រូបង្គោល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

 

សូមគូសបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ គឺត្រូវបានរៀបចំសរុបចំនួន ៣វគ្គ ក្រោមការណែនាំយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លើការពង្រឹង និងពង្រីកសមត្ថភាពមន្ត្រី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់ សម្រាប់ឆ្លើយតបទៅនឹងការវិវត្តន៍របស់បរិបទសង្គម៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ