ព័ត៌មានថ្មីបំផុត


ចុះជួបសំណេះសំណាលជាមួយតំណាងសមាគមជនបរទេសអន្តោប្រវេសន្តវៀតណាមក្នុងខេត្តព្រះសីហនុ

 

នៅថ្ងៃព្រហស្បតិ៍ ៦ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ តូច ពិដោរឡា អនុប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងជនភៀសខ្លួន ព្រមទាំងសហការី សហការជាមួយលោកស្នងការរងផែនអន្តោប្រវេសន៍-លោកនាយការិយាល័យគ្រប់គ្រងជនបរទេស-លោកនាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី និងលោកអធិការរងផែនអន្តោប្រវេសន៍ ក្រុងព្រះសីហនុ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះជួបសំណេះសំណាលជាមួយតំណាងសមាគមជនបរទេសអន្តោប្រវេសន្តវៀតណាម ចំនួន ៤០នាក់ ក្នុងគោលបំណងប្រមែប្រមូល-ក្តាប់ឱ្យបាននូវការលំបាក និងសំណូមពរ ដើម្បីដោះស្រាយជូនពួកគាត់ ជាពិសេសបានពន្យល់លម្អិតអំពីអត្ថប្រយោជន៍នៃប្រកាសទទួលស្គាល់ ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ការពិន័យអន្តរការណ៍ និងណែនាំពួកគាត់បន្តគោរពច្បាប់ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា។

 

ដោយឡែកនៅពេលរសៀល លោកឧត្តមសេនីយ៍ទោ តូច ពិដោរឡា អនុប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងជនភៀសខ្លួន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត និងផ្សព្វផ្សាយលិខិតបទដ្ឋាននានាពាក់ព័ន្ធការងារជំនាញគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត ជូនដល់ អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកស្នងការរងទទួលផែនអន្តោប្រវេសន៍ លោកស្នងការរងទទួលផែនអត្តសញ្ញាណកម្ម លោកនាយការិយាល័យគ្រប់គ្រងជនបរទេស លោកនាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកអធិការ-អធិការងទទួលផែនអន្តោប្រវេសន៍ ទាំង៥ក្រុង/ស្រុក លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល និងលោក-លោកស្រី មេឃុំ/ចៅសង្កាត់ ទាំង២៩ ឃុំ/សង្កាត់ ព្រមទាំងសមាជិកចូលរួមក្នុងអង្គពិធី សរុបចំនួន ១២០នាក់។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ