ចុះជួបសំណេះសំណាលជាមួយតំណាងសមាគមជនបរទេសអន្តោប្រវេសន្តវៀតណាមក្នុងខេត្តកែប
ចុះជួបសំណេះសំណាលជាមួយតំណាងសមាគមជនបរទេសអន្តោប្រវេសន្តវៀតណាមក្នុងខេត្តកែប
នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួន ព្រមទាំងសហការី សហការជាមួយលោកនាយការិយាល័យគ្រប់គ្រងជនបរទេស លោកនាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នាយផ្នែក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥ ឃុំ/សង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានចុះជួបសំណេះសំណាលជាមួយតំណាងសមាគមជនបរទេសអន្តោប្រវេសន្តវៀតណាមចំនួន ៧នាក់ ក្នុងគោលបំណងប្រមែប្រមូល-ក្តាប់ឱ្យបាននូវការលំបាក និងសំណូមពរ ដើម្បីដោះស្រាយជូនពួកគាត់ ជាពិសេសបានពន្យល់លម្អិតអំពីអត្ថប្រយោជន៍នៃប្រកាសទទួលស្គាល់ ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ការពិន័យអន្តរការណ៍ និងណែនាំពួកគាត់បន្តគោរពច្បាប់ស្តីពីអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកនៅពេលរសៀល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត និងផ្សព្វផ្សាយលិខិតបទដ្ឋាននានាពាក់ព័ន្ធការងារជំនាញគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត ជូនដល់ អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាននៅស្នងការដ្ឋាននគរបាលខេត្តកែប ដោយមានការចូលរួមពីលោកស្នងការរងផែនសេនាធិការ លោកស្នងការរងទទួលផែនអត្តសញ្ញាណកម្ម លោកនាយការិយាល័យគ្រប់គ្រងជនបរទេស លោកនាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកនាយការិយាល័យគ្រប់គ្រងការស្នាក់នៅ លោកនាយផ្នែកអន្តោប្រវេសន៍ទាំង ៣ ក្រុង/ស្រុក លោកមេឃុំ/ចៅសង្កាត់ និងលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ៥ ឃុំ/សង្កាត់ និងសមាជិកនៃអង្គប្រជុំ សរុបចំនួន ៣៧នាក់ ៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/