ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំក្រុមការងារបណ្តុះបណ្តាល និងគ្រូបង្គោល ដើម្បីធ្វើការពិភាក្សា និងពិនិត្យអំពីលទ្ធភាពក្នុងការរៀបចំវគ្គវិភាគផ្ទៃមុខ និងពិនិត្យឯកសារ

 

អគ្គនាយកដ្ឋានអន្តោប្រវេសន៍៖ នាព្រឹក ថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករងអន្តោប្រវេសន៍ បានធ្វើការរៀបចំកិច្ចប្រជុំក្រុមការងារបណ្តុះបណ្តាល និងគ្រូបង្គោល ដើម្បីធ្វើការពិភាក្សា និងពិនិត្យអំពីលទ្ធភាពក្នុងការរៀបចំវគ្គវិភាគផ្ទៃមុខ និងពិនិត្យឯកសារ ជូនមន្ត្រីនគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីជាការបន្តពង្រឹង និងពង្រីកសមត្ថភាពមន្ត្រីជួរមុខ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ