ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំត្រួតពិនិត្យ ផ្សព្វផ្សាយប្រសាសន៍ណែនាំ និងសួរសុខទុក្ខដល់មន្ត្រីក្រុមផ្តល់ទិដ្ឋាការប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

 

នាព្រឹកថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការណែនាំរបស់លោកឧត្តមសេនីយ៍ទោ លី សុខគួង ប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត លោកឧត្ដមសេនីយ៍ត្រី ស៊ឹង ដារិន អនុប្រធាននាយកដ្ឋានទទួលបន្ទុក និងលោកវរសេនីយ៍ទោ យង់ ច័ន្ទវឌ្ឍនៈ នាយការិយាល័យទិដ្ឋាការចូល និងមន្ត្រីពាក់ព័ន្ធ បានបើកកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ ផ្សព្វផ្សាយប្រសាសន៍ និងសួរសុខទុក្ខដល់មន្ត្រីក្រុមផ្តល់ទិដ្ឋាការប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ កិច្ចប្រជុំនេះ មានការចូលរួមពី និងលោក-លោកស្រី ប្រធាន-អនុប្រធាន និងសមាជិកក្រុមផ្ដល់ទិដ្ឋាការប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សរុប ៨៩ រូប។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ