ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំត្រួតពិនត្យលទ្ធផងការងារ និងដាក់ទិសដៅអនុវត្តបន្ត និងប្រកាសការតែងតាំងមុខតំណែង ប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំ របស់នាយកដ្ឋានរដ្ឋបាលសរុប

 

នារសៀលថ្ងៃអង្គារ៍ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានរដ្ឋបាលសរុប បានរៀបចំ កិច្ចប្រជុំត្រួតពិនត្យលទ្ធផងការងារ និងដាក់ទិសដៅអនុវត្តបន្ត និងប្រកាសការតែងតាំងមុខតំណែង ប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំ របស់នាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមការដឹកនាំប្រជុំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ លូ រ៉ាបូ អគ្គនាយកស្ដីទី ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប វី អគ្គនាយករង ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករង និងលោកឧត្តមសេនីយ៍ទោ ទាង សុឃាង ប្រធាននាយកដ្ឋានរដ្ឋបាល សរុប ។ 

 

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពី លោក លោកស្រី អនុប្រធាននាយកដ្ឋាន លោក លោកស្រី នាយការិយាល័យ នាយផ្នែក និងមន្ត្រីដែរពាក់ព័ន្ធ។ 

 

បន្ទាប់ពីបានប្រកាសការតែងតាំងមុខតំណែង ប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំ របស់នាយកដ្ឋានរដ្ឋបាលសរុប និងការអានប្រកាសស្ដីពី បទវិន័យនគរបាលជាតិកម្ពុជា រួចមក លោកឧត្តមសេនីយ៍ទោ ទាង សុឃាង ប្រធាននាយកដ្ឋានរដ្ឋបាលសរុប បានផ្ដល់មតិណែនាំដល់លោក លោកស្រី អនុប្រធាននាយកដ្ឋាន លោក លោកស្រីនាយការិយាល៏យ ទាំងអស់ត្រូវត្រួតពិនិត្យកម្លាំង ការរៀបចំការងារ តួនាទីភារកិច្ច ឲ្យបានត្រឹមត្រូវ ជាពិសេសគ្រប់គ្រងលើការប្រើប្រាស់អាវុធជាតិផ្ទុះ និងគ្រឿងញៀន ។ 

 

ជាមួយគ្នានេះដែរ ឯកឧត្តម អគ្គនាយកស្ដីទី ឯកឧត្តម អគ្គនាយការង ទទួលជួយការងារនាយកដ្ឋានរដ្ឋបាល​សរុប បានមានប្រសាសន៍ណែនាំផ្ដាំផ្ញើ ដែរថា បន្តរួមគ្នាសហការក្នុងការងាររដ្ឋបាល ពង្រឹងវិន័យ ឯកសណ្ឋាន និងម៉ោងការងារ។ 

 

ក្នុងនោះដែរ ឯកឧត្តមអគ្គនាយករង បានឲ្យពង្រឹងការអនុវត្តការងារតាមបែបឌីជីថល ដែលថ្មីៗនេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបង្កើត App មួយសម្រាប់សម្រួលដល់ការងាររដ្ឋបាល ជាពិសេសលើការបញ្ជូនឯកសារ រក្សាទុក ដើម្បីឲ្យការងារមានប្រសិទ្ធភាព និងមានភាពឆាប់រហ័ស ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ