ព័ត៌មានថ្មីបំផុត


កម្មវិធីប្រកាសសមាសភាពក្រុមការងារស៊ើបអង្កត និងអនុវត្តនីតិវិធី ប្រចាំការនៅស្នាក់ការត្រៀមបណ្តេញចេញ ខេត្តសៀមរាប

 

នៅថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានរៀបចំកម្មវិធីប្រកាសសមាសភាពក្រុមការងារស៊ើបអង្កត និងអនុវត្តនីតិវិធី ប្រចាំការនៅស្នាក់ការត្រៀមបណ្តេញចេញ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តម សំកុល សុចិត្រា អភិបាលរង នៃគណអភិបាលខេត្តសៀមរាប។

 

កម្មវិធីនេះដែរ ក៏មានការចូលរួមពី លោកនាយករងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ លោកព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប លោកប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកអនុប្រធានពន្ធនាគារខេត្តសៀមរាប លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប លោកស្នងការរងខេត្តសៀមរាប លោក លោកស្រី អនុប្រធាននាយដ្ឋាន និងសមាជិកសមាជិកាទាំងអស់សរុប ៦៥នាក់៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ