កិច្ចប្រជុំគណ:កម្មាធិការបណ្តុះបណ្តាលអន្តោប្រវេសន៍ អាស៊ាន-អូស្រ្តាលី លើកទី៦ នៅប្រទេសហ្វីពីន
កិច្ចប្រជុំគណ:កម្មាធិការបណ្តុះបណ្តាលអន្តោប្រវេសន៍ អាស៊ាន-អូស្រ្តាលី លើកទី៦ នៅប្រទេសហ្វីពីន
ម៉ានីឡា ហ្វីលីពីន ៖ នៅថ្ងៃទី៥ ដល់ទី៦ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ព្រំ ង៉ា អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុប និងលោកវរសេនីយ៍ទោ ជា ពង្ស អញ្ជើញជាតំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចូលរួមកិច្ចប្រជុំគណ:កម្មាធិការបណ្តុះបណ្តាលអន្តោប្រវេសន៍ អាស៊ាន-អូស្រ្តាលី លើកទី៦ នៅសណ្ឋាគារផេនីនស៊ុលឡា-ម៉ានីឡា ទីក្រុងម៉ានីឡា ប្រទេសហ្វីពីន កិច្ចប្រជុំនេះក្រោមអធិបតីភាព ឯកឧត្តម Norman G. Tansingco អគ្គនាយកអន្តោប្រវេសន៍ហ្វីលីពីន និងលោកជំទាវ Lauren Richardson នាយកប្រចាំតំបន់ នៃក្រសួងកិច្ចការផ្ទៃក្នុងអូស្រ្តាលី និងមានការចូលរួមពីតំណាងស្ថាប័នអន្តោប្រវេសន៍សមាជិកអាស៊ានចំនួន១០ប្រទេស និងប្រទេសទីម័រខាងកើត ចូលរួមជាអ្នកសង្កេតការណ៍ផងដែរ។
ជាលទ្ធផល កិច្ចប្រជុំបានកំណត់យកប្រធានបទជាអាទិភាពចំនួន០៤ សម្រាប់ការបណ្តុះបណ្តាលឆ្នាំ២០២៤-២០២៥ ក្នុងក្របខណ្ឌDGICM-Australia។
https://www.tiktok.com/@gdicambodia