ជំនួបជាមួយមន្រ្តីការិយាល័យការពារជាន់ខ្ពស់ នៃអង្គការ UNHCR
ជំនួបជាមួយមន្រ្តីការិយាល័យការពារជាន់ខ្ពស់ នៃអង្គការ UNHCR
នារសៀលថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយមានការអនុញ្ញាតពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ នាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួន បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ស្ដីពីវឌ្ឍនភាពការងារគ្រប់គ្រងជនភៀសខ្លួន ជាមួយ លោក Peter Grady មន្រ្តីការិយាល័យការពារជាន់ខ្ពស់ នៃអង្គការ UNHCR អមដំណើរដោយលោកស្រី Natthanicha Lephilibert និងលោក សត្យា ង៉ែត នៅបន្ទប់ប្រជុំរបស់នាយកដ្ឋាន។
https://www.tiktok.com/@gdicambodia