កិច្ចប្រជុំបន្ទាន់ ស្ដីពី ការស្លៀកពាក់ឯកសណ្ឋានរបស់មន្ត្រីតាមបណ្តាប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ
កិច្ចប្រជុំបន្ទាន់ ស្ដីពី ការស្លៀកពាក់ឯកសណ្ឋានរបស់មន្ត្រីតាមបណ្តាប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ
រសៀលថ្ងៃអង្គារ ១៣ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍, ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុំ ផល្លា អគ្គនាយករងអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ត្រី ឈួ គឹមនី ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានដឹកនាំ បើកកិច្ចប្រជុំបន្ទាន់ ស្ដីពី ការស្លៀកពាក់ឯកសណ្ឋានរបស់មន្ត្រីតាមបណ្តាប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ, ការគ្រប់គ្រងមន្រ្តី ដោយផ្តោតលើ សាមគ្គីភាព ការប្រុងប្រយ័ត្នមន្ត្រីប្រាស់គ្រឿងញៀន និងអាវុធខុសច្បាប់, ការអនុវត្តការងារជំនាញរបស់មន្រ្តីច្រកទ្វារអន្តរជាតិ និងការប្រចាំការរបស់នាយប៉ុស្តិ៍ និងការអនុញ្ញាតច្បាប់។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោកអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ និងលោកនាយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ ចំណុះនាយកដ្ឋានច្រកទ្វារទី១ ៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/