ចុះជួបសំណេះសំណាលជាមួយតំណាងសមាគមជនបរទេសអន្តោប្រវេសន្តវៀតណាម ក្នុងក្រុងក្រចេះ
ចុះជួបសំណេះសំណាលជាមួយតំណាងសមាគមជនបរទេសអន្តោប្រវេសន្តវៀតណាម ក្នុងក្រុងក្រចេះ
នៅវេលាព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ព្រមទាំងសហការី ចំនួន ០៤នាក់ សហការជាមួយលោកស្នងការរងផែនអន្តោប្រវេសន៍-លោកនាយការិយាល័យគ្រប់គ្រងជនបរទេស-លោកនាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី និងលោកអធិការរងផែនអន្តោប្រវេសន៍ ក្រុងក្រចេះ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចុះជួបសំណេះសំណាលជាមួយតំណាងសមាគមជនបរទេសអន្តោប្រវេសន្តវៀតណាម ចំនួន ៩០នាក់ ក្នុងគោលបំណងប្រមែប្រមូល-ក្តាប់ឱ្យបាននូវការលំបាក និងសំណូមពរ ដើម្បីដោះស្រាយជូនពួកគាត់ ជាពិសេសបានពន្យល់លម្អិតអំពីអត្ថប្រយោជន៍នៃប្រកាសទទួលស្គាល់ ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ការពិន័យអន្តរការណ៍ និងណែនាំពួកគាត់បន្តគោរពច្បាប់ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកនៅពេលរសៀល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត និងផ្សព្វផ្សាយលិខិតបទដ្ឋាននានារបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធការងារជំនាញ ជាពិសេសអត្ថប្រយោជន៍នៃប្រកាសទទួលស្គាល់ ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ និងការពិន័យអន្តរការណ៍ ជូនដល់អាជ្ញាធរ-សមត្ថកិច្ចមូលដ្ឋាន នៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដែលមានការចូលរួមពី លោកស្នងការរងផែនអន្តោប្រវេសន៍-លោកស្នងការរងផែនអត្តសញ្ញាណកម្ម-លោក/លោកស្រីនាយ-នាយរងការិយាល័យគ្រប់គ្រងជនបរទេស ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី-ការិយាល័យគ្រប់គ្រងការស្នាក់នៅ-ការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ-លោកអធិការងផែនអន្តោប្រវេសន៍-នាយផ្នែកអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៧- មេឃុំ/ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ៤៨ឃុំ/សង្កាត់ ទូទាំងខេត្តក្រចេះ សរុបចំនួន ១៥០នាក់។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/