ព័ត៌មានថ្មីបំផុត


ចុះជួបសំណេះសំណាលជាមួយតំណាងសមាគមជនបរទេសអន្តោប្រវេសន្តវៀតណាម ណែនាំឱ្យបន្តគោរពច្បាប់ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខេត្តកំពង់ចាម

 

នៅវេលាព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ព្រមទាំងសហការី សហការជាមួយលោកស្នងការរងផែនអន្តោប្រវេសន៍-លោកស្នងការរងទទួលការិយាល័យគ្រប់គ្រងជនបរទេស-លោកនាយការិយាល័យគ្រប់គ្រងជនបរទេស-លោកនាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី-លោកអធិការរងផែនអន្តោប្រវេសន៍-នាយផ្នែកអន្តោប្រវេសន៍ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន ១៣នាក់ បានចុះជួបសំណេះសំណាលជាមួយតំណាងសមាគមជនបរទេសអន្តោប្រវេសន្តវៀតណាម ចំនួន ៧៥នាក់ ក្នុងគោលបំណងប្រមែប្រមូល-ក្តាប់ឱ្យបាននូវការលំបាក និងសំណូមពរ ដើម្បីដោះស្រាយជូនពួកគាត់ ជាពិសេសបានណែនាំពួកគាត់ឱ្យបន្តគោរពច្បាប់ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា។

 

ដោយឡែកនៅពេលរសៀល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត និងផ្សព្វផ្សាយលិខិតបទដ្ឋាននានារបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធការងារជំនាញជូនដល់អាជ្ញាធរ-សមត្ថកិច្ចមូលដ្ឋាន ជាពិសេសអត្ថប្រយោជន៍នៃប្រកាសទទួលស្គាល់ ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ និងការពិន័យអន្តរការណ៍ នៅសាលាខេត្តកំពង់ចាម ដែលមានការចូលរួមពី លោកស្នងការរងផែនអន្តោប្រវេសន៍-លោកស្នងការរងផែនអត្តសញ្ញាណកម្ម-លោកស្នងការរងទទួលការិយាល័យគ្រប់គ្រងជនបរទេស-លោក/លោកស្រីនាយ-នាយរងការិយាល័យគ្រប់គ្រងជនបរទេស ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី-ការិយាល័យគ្រប់គ្រងការស្នាក់នៅ-ការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ-លោកអធិការងផែនអន្តោប្រវេសន៍-នាយផ្នែកអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង១០- មេឃុំ/ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ១០៩ឃុំ/សង្កាត់ ទូទាំងខេត្តកំពង់ចាម សរុបចំនួន ២៨១នាក់។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ