កិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិកម្ពុជា
កិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិកម្ពុជា
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប វី អគ្គនាយករងអន្តោប្រវេសន៍ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គលេខាធិការរង ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងមន្ត្រីជំនាញជាច្រើនរូប។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/