ចុះជួបសំណេះសំណាលជាមួយតំណាងសមាគមជនបរទេសអន្តោប្រវេសន្តវៀតណាម និងណែនាំពួកពីច្បាប់ ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា
ចុះជួបសំណេះសំណាលជាមួយតំណាងសមាគមជនបរទេសអន្តោប្រវេសន្តវៀតណាម និងណែនាំពួកពីច្បាប់ ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ តូច ពិដោរឡា អនុប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ព្រមទាំងសហការីចំនួន ៣ នាក់ សហការជាមួយលោកស្នងការរងផែនអន្តោប្រវេសន៍ លោកនាយការិយាល័យគ្រប់គ្រងជនបរទេស លោកនាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី និងមន្រ្តីជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះជួបសំណេះសំណាលជាមួយតំណាងសមាគមជនបរទេសអន្តោប្រវេសន្តវៀតណាមចំនួន ៤០នាក់ ដោយបានណែនាំពួកគាត់ឱ្យគោរពច្បាប់ ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា ។
ដោយឡែកនៅពេលរសៀល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត និងផ្សព្វផ្សាយលិខិតបទដ្ឋាននានារបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធការងារជំនាញជូនដល់អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ជាពិសេសអត្ថប្រយោជន៍នៃប្រកាសទទួលស្គាល់ ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ និងការពិន័យអន្តរការណ៍ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោកស្នងការរងផែនអន្តោប្រវេសន៍ លោកស្នងការរងផែនអត្តសញ្ញាណកម្ម លោក លោកស្រីនាយ នាយរងការិយាល័យគ្រប់គ្រងជនបរទេស ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកអធិការងទទួលអន្តោប្រវេសន៍ នាយផ្នែកនៃអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង១០ មេឃុំ/ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ១០០ឃុំ/សង្កាត់ ទូទាំងខេត្តតាកែវ សរុបចំនួន ២៣៩នាក់៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/