ការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានច្រកទ្វារទី២ បានបើកកិច្ចប្រជុំដើម្បីត្រៀមសវនកម្ម
ការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានច្រកទ្វារទី២ បានបើកកិច្ចប្រជុំដើម្បីត្រៀមសវនកម្ម
នាព្រឹកថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំតូចអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានច្រកទ្វារទី២ បានបើកកិច្ចប្រជុំដើម្បីត្រៀមសវនកម្ម ក្រោមអធិបតីភាព លោកស្រី ឧត្តមសេនីយ៍ត្រី រស់ ស្រីនាង អនុប្រធាននាយកដ្ឋាន និង លោកវរសេនីយ៍ឯក ប៊ូ ដារ៉ារិទ្ធ អនុប្រធាននាយកដ្ឋានច្រកទ្វារទី២។
ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកនាយការិយាល័យរដ្ឋបាលសរុប លោក-លោកស្រីនាយរងការិយាល័យ លោក-លោកស្រីនាយ-នាយរងផ្នែក និងមន្រ្តីការិយាល័យរដ្ឋបាលទាំងអស់។
ជាកិច្ចចាប់ផ្តើម លោកស្រី ឧត្តមសេនីយ៍ត្រី រស់ ស្រីនាង បានមានមតិស្វាគមន៍ និងបើកកិច្ចប្រជុំ រួចលោកវរសេនីយ៍ឯក ប៊ូ ដារ៉ារិទ្ធ បានលើកឡើងនូវរបៀបវារៈនៃអង្គប្រជុំ។
កិច្ចបន្ទាប់ លោកវរសេនីយ៍ឯក អនុប្រធាននាយកដ្ឋាន បានអនុញ្ញាតអោយលោក-លោកស្រី នាយផ្នែក ឡើងរាយការណ៍ពីតួនាទីភារកិច្ចតាមផ្នែកនីមួយៗ ព្រមទាំងលើកឡើងពីបញ្ហាប្រឈម និងសំណូមពរ រួចបានឱ្យលោក-លោកស្រី នាយរងការិយាល័យ ឡើងមានមតិយោបល់ព្រមទាំងលើកឡើងពីបញ្ហាប្រឈម និងសំណូមពរជូនថ្នាក់ដឹកនាំដើម្បីរកដំណោះស្រាយ។
បន្ទាប់មកក៏បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក ស្រ៊ី ម៉េងស្រ៊ាន់ នាយការិយាល័យ ឡើងមានមតិយោបល់ណែនាំការងារជំនាញ និងរាយការណ៍ពីសកម្មភាពការងាររបស់ការិយាល័យសម្រាប់ត្រៀមសវនកម្មនាពេលខាងមុខ។
ជាកិច្ចបន្ត លោកវរសេនីយ៍ឯក អនុប្រធាននាយកដ្ឋាន បានមានមតិណែនាំ៣ចំណុចធំៗ ពាក់ព័ន្ធការគ្រប់គ្រងកម្លាំងនៅពេលបំពេញការងារត្រូវស្លៀកពាក់ឯកសណ្ឋានអោយបានត្រឹមត្រូវ គោរពគំនាប់ថ្នាក់ដឹកនាំ គោរពពេលវេលា និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងអង្គភាពឱ្យបានល្អព្រមទាំងបានបែងចែកការងារកាន់ផេកFacebook នាយកដ្ឋានដល់មន្ត្រីមួយចំនួន។
ជាកិច្ចបន្ទាប់ លោកស្រី ឧត្តមសេនីយ៍ត្រី ប្រធានអង្គប្រជ៉ំ បានណែនាំការិយាល័យឲ្យត្រៀមរៀបចំឯកសារសម្រាប់សវនកម្ម និងជំរុញលើកកម្ពស់ការងារយែនឌឺដែរនឹងត្រូវផ្លាស់ប្តូរសមាសភាពនាពេលខាងមុខ។
មុនកិច្ចប្រជុំត្រូវបានបញ្ចប់ លោក-លោកស្រី ប្រធានអង្គប្រជុំទាំង២ បានចូលរួមមតិបូកសរុប និងបានធ្វើការកោតសរសើរការិយាល័យរដ្ឋបាលសរុប ព្រមទាំងធ្វើការណែនាំ និងដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពរ របស់លោក-លោកស្រី នាយផ្នែកផងដែរ។
https://www.tiktok.com/@gdicambodia