ព័ត៌មានថ្មីបំផុត


ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់

 

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត​ ៖ នាព្រឹកថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត​ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ដោយមានការចូលរួមពី លោក លោកស្រី នាយរងប៉ុស្តិ៍ លោកនាយផ្នែក លោក លោកស្រីនាយរងផ្នែក និងមន្ត្រីសរុបចំនួន ៦០រូប ដែលមានខ្លឹមសារដូចខាងក្រោម៖

-ផ្សព្វផ្សាយស្មារតីអង្គប្រជុំ​ ប្រចាំខែមេសា របស់នាយកដ្ឋានច្រកទ្វារទី២ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤

-ផ្សព្វផ្សាយដល់កងកម្លាំងនូវប្រកាសលេខ ៨៧៣ ប្រ.ក ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា

-ផ្សព្វផ្សាយសេចក្តីណែនាំលេខ:០០១ ស.ណ.ន/អអ ស្តីពីការពង្រឹងរបៀបរបបការងារ ការគ្រប់គ្រងវត្តមាន និងការអនុញ្ញាតថ្ងៃឈប់សម្រាក របស់មន្ត្រីនគរបាលអន្តោប្រវេសន៍ដែលបម្រើការងារនៅតាមច្រកទ្វារអន្តរជាតិ និងព្រំដែនអន្តរជាតិ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

-ផ្សព្វផ្សាយសេចក្តីណែនាំលេខ:០០៣ ស.ណ.នអអ ស្តីពីការពង្រឹងរបៀបរបបការងារ និងវិន័យរបស់កងកម្លាំងនគរបាលជាតិ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

-ផ្សព្វផ្សាយដល់ កងកម្លាំង នូវភាពអសកម្មទាំង១២ចំនុច របស់ នាយកដ្ឋានច្រកទ្វារទី២

-ជំរុញអោយកងកម្លាំងទាំងអស់គោរពប្រតិបត្តិបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព

-ត្រូវបញ្ចូលទិន្នន័យភ្ញៀវចេញ-ចូល តាមប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា(CBMS) 

-ត្រូវមាន អាកប្បកិរិយាទន់ភ្លន់ សុភាពរាបសារ ប៉ុន្តែ ម៉ឺងម៉ាត់ក្នុងការបំរើការងារ ជំនាញជូនភ្ញៀវជាតិ និង អន្តរជាតិ ចូល-ចេញប្រទេស

-ត្រូវត្រួតពិនិត្យ និងស្គេនលិខិតឆ្លងដែនមុនពេលប្រថាប់ត្រាជូនភ្ញៀវ

-ត្រូវធ្វើរបាយការណ៍បញ្ចូលទិន្នន័យភ្ញៀវចូល-ចេញឱ្យបានត្រឹមត្រូវ និងគ្រប់ចំនួន

-ជំរុញឱ្យមន្រ្តីទាំងអស់យកចិត្តទុកដាក់ និងអនុវត្តអោយបានត្រឹមត្រូវលើការប្រើប្រាស់ប្រព័ន្ធ BLTMS-GDI ដែលជាប្រព័ន្ធគ្រប់គ្រងអ្នកដំណើរលក្ខណៈតំបន់ និងទ្វេភាគី ជាពិសេសយកចិត្តទុកដាក់ចំពោះជនជាតិខ្មែរ ដែលរស់នៅក្នុងក្រុងបាវិត

-ល្បាត ត្រួតពិនិត្យសភាពការណ៍ក្នុងភូមិសាស្រ្តច្រកទ្វារព្រំដែន ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពជូនគណៈប្រតិភូនានាដែលធ្វើដំណើរឆ្លងកាត់ ក្នុងករណីចាំបាច់ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងសុំអន្តរាគមន៍ពីអាជ្ញាធរដែនដី ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យទាន់ពេលវេលា នូវសកម្មភាពបំពានបូរណភាពទឹកដី និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ

-ពង្រឹងលើការគ្រប់គ្រងត្រួតពិនិត្យមុខសញ្ញាអន្តោប្រវេសន៍ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ

-ត្រូវត្រួតពិនិត្យបញ្ជីវត្តមាន អោយបានច្បាស់លាស់ ទាំងបញ្ជីវត្តមានរួម និងនៅតាមគោលដៅ

- កងកម្លាំងទាំងអស់ត្រូវប្រកាន់ខ្ចាប់នូវក្រមសីលធម៌ វិជ្ជាជីវៈជានគរបាលជាតិ។

-កងកម្លាំងទាំងអស់ត្រូវជៀសអោយឆ្ងាយពីការប្រើប្រាស់ និងជួញដូរគ្រឿងញៀន

-ហាមដាច់ខាតនូវការសេពគ្រឿងស្រវឹងក្នុងពេលបំពេញភារកិច្ច និង នៅតាមគោលដៅប្រតិបត្តិការ។

-ហាមលេងល្បែងស៊ីសងគ្រប់ប្រភេទទាំងក្នុង និងខាងក្រៅកាស៊ីណូ

-បង្កើនចំណេះដឹងខាងផ្នែកភាសា ជាពិសេសភាសាវៀតណាម

-ជំរុញណែនាំដល់មន្ត្រីទាំងអស់ត្រូវប្រកាន់យកចរិក៣គឺ​បូរណភាពទឹកដី ,ទំនាក់ទំនងការទូត ,សន្តិសុខជាតិ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ