ព័ត៌មានថ្មីបំផុត


ក្រុមការងារបច្ចេកទេស ការិយាល័យបច្ចេកវិទ្យា នៃនាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា សហការជាមួយ ក្រុមហ៊ុន HSC បានចុះត្រួតពិនិត្យ និងថែទាំ រាល់ឧបករណ៍បច្ចេកទេស របស់ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) ដល់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិចំនួន ០៧ប៉ុស្តិ៍

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០២១ ដោយមានការឯកភាពពីថ្នាក់ដឹកនាំអន្តោប្រវេសន៍ នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានចាត់តាំងក្រុមការងារ​បច្ចេកទេស នៃការិយាល័យបច្ចេកវិទ្យា សហការជាមួយ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ នៃនាយកដ្ឋានច្រកទ្វារទី១-ទី២ និងអ្នកបច្ចេកទេសក្រុមហ៊ុន HSC ដឹកនាំដោយ លោកវរសេនីយ៍ទោ ជិន ចាន់ណា នាយរងការិយាល័យបច្ចេកវិទ្យា បានចុះត្រួតពិនិត្យ និងថែទាំ រាល់ឧបករណ៍បច្ចេកទេស របស់ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) ជូនប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិចំនួន ០៧ប៉ុស្តិ៍។

នៅក្នុងដំណើរការចុះត្រួតពិនិត្យ និងថែទាំ រាល់ឧបករណ៍បច្ចេកទេស របស់ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) របស់ក្រុមការងារបច្ចេកទេស ដល់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិចំនួន ០៧ប៉ុស្តិ៍ រួមមាន​ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន,​ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក,​ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ,​ ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ,​ ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិស្ទឹងហាវ,​ ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិឧកញ៉ាម៉ុង,​ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម។

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ