ព័ត៌មានថ្មីបំផុត


នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ព្រមទាំងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ប្រគល់ភារកិច្ច បំពាក់ឋានន្តរស័ក្តិជូននាយនគរបាល និងមន្ត្រី នៃនាយកដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង និងជាប្រធាននាយកដ្ឋាន ឯកឧត្ដម​ ឧត្តមសេនីយ៍ទោ​ ងិន​ សុផាត​ អគ្គនាយកនាយករង​ នៅសាលប្រជុំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

កិច្ច​្រជុំនេះក៏មានការអញ្ជេីញចូលរួមពី​ ឯកឧត្តម លោកជំទាវ ទីប្រឹក្សាក្រសួងមហាផ្ទៃ អគ្គនាកយរង លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីនាយ នាយរងការិយាល័យ លោកប្រធានក្រុមផ្តល់ទិដ្ឋាការនិងមន្ត្រីពាក់ព័ន្ធ​ ។

ក្នុងកិច្ចប្រជុំនេះដែរ​ ឯកឧត្តម​ ប្រធានអង្គប្រជុំ បានលើកពីបញ្ហាចម្បងៗមួយចំនួន រួមមាន​ មន្ត្រីទាំងអស់ត្រូវសាក​ល្បងប្រើប្រាស់ ចរន្តឯកសារ ចេញ ចូល តាមរយៈអេឡិចត្រូនិច។​ បន្តពង្រឹងក្រុមការងារផ្តល់ទិដ្ឋាការប្រចាំការនៅតាមបណ្តាលច្រកទ្វារព្រំដែនអន្តជាតិ​ បន្តចងក្រង ការងារសមទ្ធិផល រយ:ពេល ៣០ឆ្នាំ និងបន្តធ្វើសមទ្ធិផល ០៥ឆ្នាំ របស់នាយកដ្ឋាន​ ។ កិច្ចប្រជុំប្រព្រឹត្តិទៅដោយភាពរីករាយ និងស្និតស្នាល។

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ