ព័ត៌មានថ្មីបំផុត


នាថ្ងៃច័ន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិលើកទី២ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ។

កិច្ចប្រជុំថ្ងៃនេះ គឺផ្តោតសំខាន់ការត្រៀមខ្លួនរបស់អគ្គនាយកដ្ឋានពាក់ព័ន្ធ ចំពោះផែនការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់។

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ