ព័ត៌មានថ្មីបំផុត


នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានចូលរួមកិច្ចប្រជុំថ្នាក់ឧត្តម គណៈកម្មាធិការចម្រុះ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងថៃ លើកទី១១ ក្រោមអធិបតីភាពដ៏ឯកឧត្តម ប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម Don Pramudwinai រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថៃ នៅទីស្តីការក្រសួងការបរទេសដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ។

កិច្ចប្រជុំបានផ្តោតសំខាន់ទៅលទ្ធផលដែលសម្រេចបានចេញពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងថៃ និងការលើកទិសដៅអនុវត្តបន្ត។កិច្ចប្រជុំគណៈកម្មាធិការចម្រុះ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងថៃ លើកទី១២ នឹងអាចរៀបចំឡើងនៅឆ្នាំ២០២៣ ដោយភាគីថៃជាម្ចាស់ផ្ទះ ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ